លោកជំទាវ មាន សំអាន អញ្ជើញជួបសំណេះសំណាលមន្រ្តី បុគ្គលិក ភ្នាក់ងារសន្តិសុខព្រឹទ្ធសភា
នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្រ្តីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា នាយកដ្ឋានព័ត៌មាន ភ្នាក់ងារសន្តិសុខ បុគ្គលិកសេវាកម្ម និងអ្នកបើកបរជូនសមាជិកព្រឹទ្ធសភា ក្នុងឱកាសដែលព្រឹទ្ធសភា នីតិកាលទី៤ នឹងបញ្ចប់អាណត្តិនាពេលខាងមុខ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន